សូមស្វាគមន៍ គេហទំព័រ ធីវី អនឡាញ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tele: 077 414 199.......
សូមស្វាគមន៍ គេហទំព័រ ធីវី អនឡាញ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tele: 077 414 199.......

Friday, March 4, 2022

ក្រសួងទេសចរណ៍បានដាក់ ចេញជាបន្តបន្ទាប់នូវផែនការយុទ្ធសាស្ត្របញ្ជ្រាប និងលើក កម្ពស់យេនឌ័រក្នុងវិស័យទេសចរណ៍


 ក្រសួងទេសចរណ៍ បានដាក់ចេញជាបន្តបន្ទាប់នូវផែនការយុទ្ធសាស្ត្របញ្ជ្រាប និងលើកកម្ពស់យេនឌ័រក្នុងវិស័យទេសចរណ៍ ដើម្បីជំរុញដល់ការលើកកម្ពស់សិទ្ធិរបស់ស្ត្រី ក្នុងតួនាទី និងបង្កើនភាពអង់អាចក្លាហាន សំដៅចូល រួមការងារក្នុងក្របខណ្ឌក្រសួង មន្ទីរ និងមុខរបរលើវិស័យឧស្សាហកម្មគ្មានផ្សែងមួយនេះ។

  លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេស ចរណ៍ បានមានប្រសាសន៍ថា ដើម្បីនិរន្តរភាពនៃវិស័យទេស ចរណ៍ ក្រសួងបានខិតខំកសាងសមត្ថភាព និងអភិវឌ្ឍធនធានមនុស្ស ដែលក្នុងនោះមានទាំងស្ត្រីដែរ ទាំងក្នុងវិស័យរដ្ឋនិងឯកជន តាមរយៈសិក្ខាសាលា វគ្គបណ្តុះ បណ្តាលវែង-ខ្លី ទាំងដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញ ដើម្បីបង្កើនសមត្ថភាពដល់ស្ត្រីឱ្យចេះសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ ការបត់បែនប្រកបដោយភាពឆ្លាតវៃ និងការប្រកួតប្រជែងប្រកប ដោយនវានុវត្តន៍នៅក្នុងទីផ្សារ

ការងារ ជាមួយនឹងការឈោងចាប់យកនូវបច្ចេកវិទ្យាឌីជីថល ដើម្បីក្លាយទៅជាសហគ្រិន និងបុគ្គលិកដ៏ជោគជ័យ ជាកត្តាឈានទៅពង្រឹងស្ថានភាពសេដ្ឋកិច្ចផ្ទាល់ខ្លួន គ្រួសារ សហគមន៍ និងសង្គមជាតិ។ លោកជំទាវរដ្ឋលេខាធិការបានបន្តថា ជាមួយនឹងវឌ្ឍន ភាពដែលមានការគិតគូរអំពីស្ត្រីតាមរយៈការដាក់ចេញនូវផែនការយុទ្ធសាស្ត្រលើក កម្ពស់យេនឌ័រក្នុងវិស័យទេសចរណ៍ ដំណាក់កាលទី៤ ឆ្នាំ២០២០-២០២៤ ត្រូវបានរៀបចំឡើង ដើម្បីជាផែនទីតម្រង់ទិសឆ្ពោះទៅគោលដៅ

 «សមភាពយេនឌ័រ» និងអភិវឌ្ឍធនធានស្ត្រីក្នុងវិស័យទេសចរណ៍ ដោយបានកំណត់ច្បាស់នូវចក្ខុវិស័យ បេសកកម្ម និងសកម្មភាពជាយុទ្ធសាស្ត្រ សំដៅពង្រឹងតួនាទី តម្លៃស្ត្រីឱ្យកាន់តែមាន ប្រសិទ្ធភាព ក្នុងភាពជាដៃគូរបស់បុរស ទាំងក្នុងសកម្ម ភាពសង្គម សេដ្ឋកិច្ច និងការធ្វើសេចក្តីសម្រេចចិត្ត ដើម្បីធានាបានសុខដុមនីយកម្ម សេចក្តីថ្លៃថ្នូរ និងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច តាមរយៈចំណេះជំនាញ និងបទពិសោធន៍សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងបរិយាបន្ន។ ក្រសួងក៏បានដាក់ ចេញនូវយុទ្ធនាការកម្ពុជាជា គោលដៅទេសចរណ៍ ដែលប្រកបដោយគុណភាព និងសុវត្ថិភាព ព្រមទាំងគោល នយោបាយ និងកម្មវិធីនានា ដើម្បីលើកទឹកចិត្តអ្នកពាក់ព័ន្ធ ក៏ដូចជា

ជំរុញអ្នកពាក់ព័ន្ធទាំង អស់ ឱ្យមើលឃើញពីសក្ដានុ ពលរបស់ស្ត្រីបន្ថែម ដែលមានតួនាទីសំខាន់នៅគ្រប់ចរន្តនៃសកម្មភាពទេសចរណ៍ទាំងអស់ នាងខ្ញុំយកឱកាសនេះជម្រាបជូនផងដែរថា កម្លាំងពលកម្មជាស្ត្រីនៅក្នុងវិស័យទេសចរណ៍ យើងមានច្រើនជាងបុរស គឺរហូតដល់ជាង៦០ភាគរយ ដែលចំណុចនេះ គឺបង្ហាញឱ្យឃើញថា ស្ត្រីគឺបានចូលរួមចំណែកយ៉ាងធំធេងនៅក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ហើយក៏ជាអ្វីដែលក្រសួងរបស់យើងមិនអាចមើលរំលងបាន ពីសារសំ ខាន់របស់ស្ត្រី អ៊ីចឹងទេយើងលើកទឹកចិត្តឱ្យស្ត្រីមានការចូលរួមកាន់តែមានតម្លៃថែម ទៀត តាមរយៈតួនាទីភារកិច្ចរបស់ពួកគាត់ សំដៅធ្វើយ៉ាង ណាយើងប្រែក្លាយពីស្ដ្រីជាភេទដែល